Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីម្តងទៀតសម្រាប់ក្រុម Manchester United ប៉ុន្តែពួកគេត្រូវបានផ្តួលដោយក្រុម Young Boys ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League របស់ពួកគេចំណែកឯ Aaron Wan-Bissaka ទទួលបានកាតក្រហមក្នុងកំឡុងពេលប្រកួតផងដែរ ។

ថ្វីបើសល់តែ ១០ នាក់លើទីលានប្រកួតនៅនាទីទី ៥៥ ក៏ដោយវាមើលទៅដូចជា Man Utd បង្ហាញការការពារដ៏រឹងមាំមួយដែលអាចជួយឱ្យក្រុមបិសាចក្រហមទទួលបាន ១ ពិន្ទុផងដែរ ។
ប៉ុន្តែកំហុសចុងម៉ោងរបស់ Jesse Lingard បានធ្វើឱ្យ Jordan Pefok (៩០+៥) ឆ្លៀតស៊ុតគ្រាប់បាល់ចុងក្រោយនៃការប្រកួតដែលលទ្ធិផលគឺ Young Boys 2-1 Man Utd ។
Man Utd គឺជាក្រុមដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រកួតនេះ ហើយបានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ រួមជាមួយនិង Ronaldo ដែលបានបង្ហាញខ្លួននៅ Champions League ១៧៧ លើកមកហើយ ។
ប៉ុន្តែភាពស្មុគស្មាញនៃការប្រកួតត្រូវបានផ្លាស់ប្តូរនៅនាទីទី ៣៥ ខណៈដែល Wan-Bissaka ទទួលបានកាតពណ៌ក្រហមចំពោះការប៉ះទង្កិចដ៏ធ្ងន់ទៅលើ Christopher Martins ។
ដោយឃើញឱកាសក្រុម Young Boys បានស្ទាបស្ទង់ហើយបានធ្វើការវាយបកនៅពាក់កណ្តាលតង់ទី ២ ដោយ Moumi Ngamaleu (នាទី៦៦) បានទាត់បាល់រំលង David de Gea មុនពេល Pefok រកបានគ្រាប់បាល់ទីពីរ ។
វាគឺជាសុបិន្តអាក្រក់សម្រាប់ក្រុម Man Utd ក្នុងពូល F ដែលនឹងស្វាគមន៍ក្រុម Villarreal ដែលបានផ្តួលពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពី ៣ ខែមុនឆ្ពោះទៅកាន់ទឹកដី Old Trafford ក្នុងរយៈពេលពីរសប្តាហ៍នឹងត្រូវការ ៣ ពិន្ទុ ។