ខ្សែការពារចាស់វស្សា Giorgio Chiellini បានសម្រេចចុះកុងត្រារយៈពេល ២ ឆ្នាំនៅក្លិបយក្ស Juventus បន្តទៀត,ហើយកិច្ចព្រមព្រៀងមួយនេះដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣, កីឡាករ Chiellini គឺជាខ្សែការពារដ៏សំខាន់សម្រាប់ជម្រើសជាតិអ៊ីតាលីដែលបានជួយក្រុមឈ្នះជើងឯក Euro ឆ្នាំ២០២០។

ក្លិបសេះបង្កង់ Juventus ថ្ងៃនេះបានប្រកាសជាផ្លូវការថា Chiellini នៅតែជាកម្មសិទ្ធរបស់ក្លិបយើងនៅរដូវកាលថ្មី, ហើយគាត់ ( Chiellini ) ក៏មានបំណងចង់បញ្ចប់អាជីពរបស់គាត់នៅទឹកដី Allianz Stadium ផងដែរ។
